ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបាន៣ពិន្ទុហើយ
បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិឡាវដោយលទ្ធផល កម្ពុជា២ - ១
នៃយុទ្ធនាការណ៍ជម្រុះពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF
Suzuki Cup 2016 នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
ការប្រកួតវគ្គទី១ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាននាំមុខក្រុមជម្រើសជាតិ ឡាវដោយលទ្ធផល ១-០ នៃយុទ្ធនាការណ៍ជម្រុះពានរង្វាន់ AFFF Suzuki Cup 2016។ ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមកគួរឲ្យចាប់ អារម្មណ៍ ប៉ុន្តែក្រុមកម្ពុជាបាននបង្ហាញទម្រង់លេងយល់ចិត្តគ្នាបានល្អ ខណៈក្រុមឡាោនវបានបានព្យាយាមការពារ និងវាយបកវិញ។ ទោះយ៉ាងណា កម្ពុជាអាចរកគ្រាប់បាន១គ្រាប់ដោយខ្សែប្រយុទ្ធលេខ៧ ប្រាក់ មុន្នីឧត្តម ដោយការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៤៤ នៃវគ្គទី១ បន្ទាប់ពីខ្សែការពារឡាវបង្កកំហុសនៅតំបន់គ្រោះថ្នាក់។
ចំពោះការប្រកួតនៅវគ្គទី២ ឡាវបានព្យាយាមវាយសម្រុកនៅដើមតង់ និងអាចរកគ្រាប់បាល់តាមស្មើ ១-១ ដោយកីឡាករ Soukavath នៅនាទីទី៥៣។ បន្ទាប់ពីក្រុមឡាវតាមស្មើ ក្រុមម្ចាស់ផ្ទះកម្ពុជាបានព្យាយាមវាយសម្រុក និងបង្ហាញទម្រង់លេងយ៉ាងល្អដោយមានសមាជិកចូលថ្មីគឺ ចាន់ វឌ្ឍនាកា និង ឃួន ឡាបូរ៉ាវី។ ការវាយលុក និងទទួលបានឱកាសជាបន្តបន្ទាប់ ទីបំផុតកម្ពុជាបានបំប៉ោងសំណាញ់ទីឡាវជាលើកទីពីរដោយខ្សែបម្រើ លេខ១៧ ឈិន ឈឿន នៅចុងវគ្គទី២ដើម្បីនាំមុខសាថ្មី ២-១។ ចប់ការប្រកួត កម្ពុជាទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះលើក្រុមខ្លាំងឡាវដោយលទ្ធផលកម្ពុជា ២ ចំណែកឯ ឡាវ ១៕

Tag :
កីឡា
0 Komentar untuk "អបអរសាទរ! កម្ពុជា ឈ្នះ ឡាវ ២-១ ដើម្បីទទួលបាន៣ពិន្ទុពេញ"